ភាសាដែលមានមនុស្សប្រើប្រាស់ច្រើនបំផុតនៅលើលោក:ភាសាចិន

យោងតាមទិន្នន័យក្នុងឆ្នាំ2017 ចំនួនប្រជាជនប្រើប្រាស់ភាសាចិនជុំវិញពិភពលោកកើនដល់ មួយកោដជាងនាក់ ហើយចំនួនអ្នកប្រើប្រាស់ភាសាចិនជាភាសាគោលមានចំនួនជិតមួយកោដនាក់ ធ្វើអោយភាសាដើមនេះមានមនុស្សប្រើប្រាស់ច្រើនជាងគេបំផុត។ កម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ីដែលមានកាសន្ទុះរអភិវឌ្ឍខ្ពស់ ហើយក៏មានការវិនិយោគយ៉ាងសម្បើមពីប្រទេសចិនផងដែរ ដូច្នេះការរៀនភាសាចិនអាចជួយបង្កើនឱកាសការងារដល់អ្នក។

  • ជំរុញអោយមានការប្រកួតប្រជែងទីផ្សារការងារ

    ជួយអ្នកអោយទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ

    ជាមួយនឹងការកើនឡើងនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឧស្សាហកម្មនិងសេវាកម្មផ្សេងៗជាច្រើននឹងច្របាច់ចូលគ្នានាពេលអនាគត ហើយក្រុមហ៊ុនទាំងនោះក៏នឹងមានតម្រូវការខ្ពស់សម្រាប់បុគ្គលិកដែលមានជំនាញភាសាចិនផងដែរ។ ហើយការរៀនភាសាចិននេះ គឺជាទុនវិនិយោគដែលនឺងអាចទទួលបានអំណោយផលវិញច្រើនបំផុត។

  • បង្កើតអោយមានឱកាសនៃសហក្រាស

    ជួយអ្នកទ្រទ្រង់ទីផ្សារអោយកាន់តែធំ

    តំបន់ដែលនិយាយភាសាចិនមានឥទ្ធិពលទីផ្សារប្រើប្រាស់ធំ កំពុងបន្តកើនឡើងជាលំដាប់។ ប្រសិនបើអ្នកចាប់អារម្មណ៍និងចង់ចូលរួមក្នុងជួរសហគ្រិនការរៀនវប្បធម៌ចិននិងភាសាចិននឹងជួយបន្ថែមដល់តម្លៃនិងការផ្សព្វផ្សាយទីផ្សារផលិតផលឬសេវាកម្ម។

  • ជួយផ្សព្វផ្សាយការផ្លាស់ប្តូរវប្បធម៌

    ជួយអោយអ្នកសម្រេចបាននូវជំនាញនិងចំនេះដឺងយ៉ាងច្រើន

    ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មហាយក្សចិនបានហក់ឡើងយ៉ាងខ្លាំង។ ដោយសារតែការរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធអប់រំនិងប្រព័ន្ធសង្គមទើបបានសំរេចបាននូវទេពកោសល្យនិងចំណេះដឹងជាច្រើន។ ការរៀន ភាសាចិន អាចជំរុញការផ្លាស់ប្តូររវាងតំបន់និងជួយឱ្យឥស្សរជនកាន់តែច្រើនប្រមូលផ្តុំនិងចូលរួមចំណែកដល់ពិភពលោក។

សូមចុះឈ្មោះឥលូវនេះ

ចុចត្រង់នេះ

សំនួរចម្លើយអំពីវគ្គសិក្សា

ការសិក្សាលំអិតទៅលើវគ្គសិក្សា

  • តើអ្វីទៅជា【អ៊ូយ៉ា】?

    【អ៊ូយ៉ា】មានប្រភពចេញពីល្បះពីដ៏ល្បីមួយថា ការរៀនឆ្លងសាគរដោយគ្មានព្រំដែន ដែលមានន័យថាគ្មានដែនកំណត់ចំពោះចំណេះដឹងទេ។ មិនថាពេលណានិងកន្លែងណាទេ យើងម្នាក់ៗគួរតែបន្តការរៀនសូត្រនិងកែលំអខ្លួនឯង។វិទ្យាស្ថានអ៊ូយ៉ារបស់ពួកយើងបានបង្កើតក្នុងឆ្នាំ2014ដែលបានដឹកនាំនិស្សិតជាង 200 នាក់មកពីហុងកុងនិងពីបណ្តាប្រទេសទូទាំងពិភពលោក ដើម្បីស្វែងយល់និងសិក្សាអំពីវប្បធម៌របស់ប្រទេសកម្ពុជា ហើយ[អ៊ូយ៉ា] ក៏សង្ឃឹមថានឹងនាំវប្បធម៌របស់ពួកយើងមកកាន់ប្រទេសកម្ពុជាផងដែរ។

  • តើអ្វីទៅជាវគ្គសិក្សាភាសាចិនស្តង់ដារ?

    វគ្គសិក្សាភាសាចិនស្តង់ដារត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារតេស្តសមត្ថភាពជំនាញភាសាចិន ហៅកាត់ (HSK) ។ សំណុំនៃសម្ភារៈបង្រៀននេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកសិក្សាភាសាបរទេស។ អ្នកក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ភាសាចិន អាចសិក្សាកម្រិតភាសាចិនកាន់តែខ្ពស់ដោយខ្លួនឯងបាន និងអាចរៀនត្រៀមប្រឡងទទួលវិញ្ញាបនប័ត្រ HSKក៏បាន។

  • ហេតុអ្វី្អ្នកគួររៀនអក្សរចិនពេញ?

    អក្សរចិនពេញត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅហុងកុង តៃវ៉ាន់ ម៉ាកាវ និងតំបន់អាស៊ីខ្លះទៀតដែលមានទំនាក់ទំនងជាមួយចិន។ ដោយសារអក្សរចិនកាត់មានលក្ខណៈសាមញ្ញនិងងាយស្រួលជាងភាសាចិនពេញ ដូចនេះអ្នកអាចមានសមត្ថភាពអានទាំងអក្សរចិនពេញនិងអក្សរកាត់នៅពេលអ្នកបានរៀនចេះអក្សរចិនពេញ។ ចំពោះអក្សរមួយចំនួន អក្សរពេញនិងអក្សរកាត់ មានលក្ខណ:សរសេរ ដូចគ្នា ដូចេនេះហើយមិនចាំបាច់ព្រួយបារម្ភអំពីការលំបាកក្នុងការរៀនភាសាចិនបែបអក្សរពេញនោះទេ។

  • តើខ្ញុំនឺងទទួលបានអ្វីខ្លះបន្ទាប់ពីការចុះឈ្មោះសម្រាប់វគ្គសិក្សាររួច?

    អ្នកនឹងអាចចូលប្រើប្រាស់គ្រប់សៀវភៅមេរៀនដែលមាននៅលើអ៊ិនធឺណេតទាំងអស់សម្រាប់វគ្គសិក្សា។ សម្រាប់វគ្គសិក្សាភាសាចិននេះដែរ តម្រូវឱ្យមានលក្ខខណ្ឌយ៉ាងតឹងរឹង ដោយមានផ្តល់ការណែនាំនិងការអនុវត្តជាជំហានមួយៗផងដែរ ។ នៅពេលអ្នកបានបញ្ចប់មេរៀនណាមួយ អ្នកតែងតែអាចត្រលប់ទៅពិនិត្យមើលមាតិកានៃមេរៀននោះសារឡើងវិញបាន។ លើសពីនេះទៀត 【អ៊ូយ៉ា】ក៏មានរៀបចំគ្រូដើម្បីជួយអ្នកដោះស្រាយរាល់ការលំបាកដែលជួបប្រទះក្នុងការសិក្សាភាសាចិន។

  • តើអ្នកណាខ្លះសាកសមសម្រាប់វគ្គសិក្សានេះ?

    អ្នកណាមានបំណងចង់រៀនភាសាចិន គឺមានភាពសាកសមនឹងចុះឈ្មោះចូលរៀនបាន។សម្រាប់កម្រិតដំបូង នឹងត្រូវបានបង្រៀនដោយគ្រូជនជាតិខ្មែរ ដើម្បីងាយស្រួលយល់អំពីខ្លឹមសារមេរៀន។ ចំពោះសិស្សដែលកំពុងសិក្សាភាសាចិនស្រាប់ ក៏អាចចុះឈ្មោះបានដែរដើម្បីរំលឹកមេរៀនឡើងវិញ។ សម្រាប់អ្នកធ្វើការដូចជា អ្នកជំនួញ អ្នកធ្វើការផ្នែកហិរញ្ញវត្ថុ ផ្នែកច្បាប់ មគ្គុទេសទេសចរណ៍ និង ផ្នែកសណ្ឋាគារជាដើម ក៏សាកសមនឹងចុះឈ្មោះចូលរៀនដែរ។

  • តើលក្ខណៈសម្បត្តិបង្រៀនរបស់គ្រូមានអ្វីខ្លះ?

    គ្រូបង្រៀនរបស់យើងមានចំណេះដឹងភាសាចិនយ៉ាងខ្ពស់ ហើយមានបទពិសោធន៍បង្រៀនយ៉ាងតិច ២ ឆ្នាំនៅសាលា [អ៊ូយ៉ា] សៀមរាបនិងសាលាដទៃទៀត។ សម្រាប់កម្រិត 1 ដល់កម្រិត 3 ជាវគ្គសិក្សាបឋមដែលត្រូវបានបង្រៀនដោយគ្រូជនជាតិខ្មែរជាភាសាខ្មែរ។ សម្រាប់កម្រិត 4 ដល់កម្រិត៦ គឺជាវគ្គសិក្សាកម្រិតខ្ពស់ហើយត្រូវបានដឹកនាំដោយគ្រូជនជាតិចិន / ជនជាតិតៃវ៉ាន់ / ជនជាតិហុងកុងជាច្រើនរូប។

  • ដើម្បីបញ្ចប់វគ្គសិក្សានីមួយៗ តើត្រូវចំណាយពេលយូរប៉ុណ្ណា?

    គឺអាស្រ័យលើកម្រិត ដែលអ្នកចង់សម្រេច និងពេលវេលាដែលអ្នកចំណាយក្នុងការរៀន។ ជាទូទៅសម្រាប់កម្រិតដំបូង គឺត្រូវការពេល40ម៉ោងដើម្បីបញ្ចប់ កម្រិតទីពីរត្រូវការពេល45ម៉ោងដើម្បីបញ្ចប់ ហើយសម្រាប់កម្រិតទីបី ត្រូវការពេល60ម៉ោងដើម្បីបញ្ចប់។ ប្រសិនបើអ្នកចំណាយពេល 4 ម៉ោងក្នុងមួយសប្តាហ៍ដើម្បីរៀន ដូច្នេះអ្នកត្រូវចំណាយពេលប្រហែលជា 36 សប្តាហ៍ដើម្បីបញ្ចប់កម្រិតដំបូងនេះ។ ដើម្បីបញ្ចប់កម្រិត 1ដល់កម្រិត៦ អ្នកត្រូវចំណាយពេលសិក្សាក្នុងរយ:ពេលប៉ាន់ស្មាន2ឆ្នាំ។

  • ពេលបញ្ចប់ការសិក្សាហើយ តើខ្ញុំអាចទទួលបានអ្វីខ្លះ?

    អ្វីដែលអ្នកទទួលបានសំខាន់បំផុតនោះគឺ សមត្ថភាពភាសាចិនដ៏ច្បាស់លាស់។ ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា【អ៊ូយ៉ា】 នឹងចេញវិញ្ញាបនប័ត្រដល់សិស្សដែលបានបញ្ចប់វគ្គសិក្សា។ នៅពេលសិស្សរៀនដល់កម្រិតជាក់លាក់មូយ ពួកគេក៏អាចចូលរួមការងារសហគមន៏ជាមួយ【អ៊ូយ៉ា】ដើម្បីបន្តការសិក្សា។

  • ក្រៅពីថ្នាក់ភាសាចិន តើអាចមានថ្នាក់អ្វីផ្សេងទេ?

    ថ្នាក់ភាសាចិនគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ ពួកយើងនឹងបន្តពង្រីកថ្នាក់បណ្តុះបណ្តាលបន្ថែម ដើម្បីបង្កើនជំនាញវិជ្ជាជីវៈរបស់អ្នក។